មកស្វែងយល់ពីអាជីវកម្មដែលលក់សិទ្ធ (Franchise) ដាច់ជាងគេបំផុតទាំង១៥ប្រភេទ នៅលើពិភពលោកប្រចាំឆ្នាំ២០១៩

697

បច្ចុប្បន្ននេះ ប្រភេទអាជីវកម្មលក់សិទ្ធហ្វេ្រនឆាយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លំងពីសំណាក់សហគ្រិនទាំងក្នុង និងក្រៅស្រុក ខណៈនិន្នាការអាជីវកម្មកាន់តែទំនើបឡើង និងតម្រូវការទីផ្សារកាន់ខ្ពស់ជាមុន ។ លើសពី​នេះ​ទៅ​ទៀត​យីហោល្បីល្បាញមួយចំនួន ត្រូវបានសហគ្រិននាំចូលមកស្រុកខ្មែររួចមកហើយដូចជា KFC ជាដើម និងហ្រ្វេនឆាយមួយចំនួនទៀតកំពុងស្ថិតក្នុងការចរចានៅឡើយ ដែលអាចនឹងចូល​មកកម្ពុជា​ឆាប់ៗនេះ ។

ថ្ងៃនេះយើងខ្ញុំ សូមលើកយកអាជីវកម្មលក់សិទ្ធដែលល្អផ្តាច់គេទាំង១៥​ ប្រចាំឆ្នាំ២០១៩ ដែលភាគ​ច្រើន​ទទួលបានការចាប់អារម្មណ៍ ​បើទោះបីយីហោមួយភាគធំនៅមិនទាន់បាន​បោះលក់ចូលមក​ដល់​កម្ពុជា​នៅឡើយក្តី៖

១. ហាង Pizza Hut LLC

ហាង Pizza Hut LLC

ហាងលក់ភីហ្សានេះបានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៥៩ ក្នុងតម្លៃ​ចន្លោះ ពី ៣០២ ០០០-២ ១៨៥ ៥០០ដុល្លារអាមេរិក បង្កើតឡើងដោយបងប្អូន២​នាក់គឺលោក Frank Carney និងលោក Dan Carney ។

២. ហាង Snap-on Tools

ហាង Snap-on Tools

ហាងលក់សម្ភារៈប្រើប្រាស់គ្រប់ប្រភេទមួយនេះបាន​ចាប់ផ្តើមលក់ហ្វ្រេនឆាយ​ដំបូង​នៅ​ឆ្នាំ១៩៩១ ក្នុងតម្លៃចន្លោះ ពី ១៦៩ ៥០៣-៣៥០ ២៣១ដុល្លារអាមេរិក បង្កើតដោយលោក Joseph Johnson ។

៣. ហាង Kumon Math & Reading Centers

Kumon Math & Reading Centers

ហាងលក់សម្ភារៈសិក្សាដ៏ធំនេះចាប់ផ្តើម​លក់ហ្វ្រេនឆាយ​ដំបូង​នៅឆ្នាំ១៩៥៨ ក្នុងតម្លៃចន្លោះ ពី ៦៩ ៥៨៣-១៤៨ ៩៦៥ដុល្លារអាមេរិក បង្កើតដោយលោក Toru Kumon ។

៤. ហាង Sonic Drive-In Restaurants

ហាង Sonic Drive-In Restaurants

ហាងលក់អាហារប្រភេទ Fastfood មួយនេះបាន​ចាប់ផ្តើមលក់​ហ្វ្រេនឆាយ​ដំបូងនៅឆ្នាំ១៩៥៩ ក្នុងតម្លៃចន្លោះ ពី ១ ០៧៣ ០០០-២ ៣៦១ ៥០០ដុល្លារអាមេរិក បង្កើតដោយលោក Troy Smith ។

៥. ក្រុមហ៊ុន H&R Block

ក្រុមហ៊ុន H&R Block

ក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុមួយនេះ បានផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៥៦ ក្នុងតម្លៃចន្លោះ ពី ៣១ ៥៥៧-១៤៩ ៣៩៨ដុល្លារអាមេរិក បង្កើតដោយបងប្អូន២នាក់គឺលោក Henry Bloch និងលោកRichard Bloch លក់ជាង៧០ ប្រទេសផ្សេងគ្នា ។

៦. ក្រុមហ៊ុន GNC Franchising

ក្រុមហ៊ុនផលិតផលអាហារជំនួយសុខភាព GNC Franchising

ក្រុមហ៊ុនផលិតផលអាហារជំនួយសុខភាពនេះបាន​ចាប់ផ្តើមលក់ហ្វ្រេនឆាយ​ដំបូងនៅឆ្នាំ១៩៨៨ ក្នុងតម្លៃចន្លោះ ពី ១៨០ ៥០៤-៣៤៧ ២៧០ដុល្លារ​អាមេរិក បង្កើតដោយលោក David Shakarian លក់ជាង៥០ ប្រទេស​ផ្សេងគ្នា ។

៧. ហាង Papa John’s Int’l

ហាង Papa John’s Int’l

ហាងភីហ្សានេះចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៨៦​​ ក្នុងតម្លៃចន្លោះ ពី ១៣០ ១២០-  ៨៤៤ ៤២០ដុល្លារ​អាមេរិក បង្កើតដោយលោក John Schnatter លក់ជាង៣៧ ប្រទេស​ផ្សេងគ្នា ។

៨. ហាងអាហារ Dairy Queen

ហាងអាហារ Dairy Queen

ហាងអាហារ Fastfood មួយនេះចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៤៤​​ ក្នុងតម្លៃចន្លោះ ពី ១ ០៨៣​ ៥២៥- ១​ ៨៥០ ៤២៥​ ដុល្លារ​អាមេរិក បង្កើតដោយលោក J F McCullough លក់ជាង២៥ ប្រទេស​ផ្សេងគ្នា ។

៩. ហាងអាហារ Taco Bell

ហាងអាហារ Taco Bell

ហាងអាហារ Mexico មួយនេះ ចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៦៤ដូចគ្នា ក្នុងតម្លៃចន្លោះ ពី​ ៥២៥​ ១០០-២ ៦២២​ ៤០០​ ដុល្លារ​អាមេរិក បង្កើតដោយលោក Marine Corps លក់ជាង១៣៥ ប្រទេស​ផ្សេងគ្នា ។

១០. ម៉ាត 7-Eleven

ម៉ាត 7-Eleven

ម៉ាតដ៏ទំនើបមួយនេះ ចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៦៤ ក្នុងតម្លៃចន្លោះ ពី​ ៣៧ ៥០០-១ ១៤៩ ៩០០ដុល្លារ​អាមេរិក បង្កើតដោយលោក Joe C Thompson លក់ជាង១៨ ប្រទេស​ផ្សេងគ្នា ។

១១. ហាងការ៉េម Baskin-Robbins

ហាងការ៉េម Baskin-Robbins

ហាងការ៉េមដ៏ល្បីនេះ បានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៤៨ ក្នុងតម្លៃចន្លោះ ពី​ ៩៣ ៥៥០-៤០១ ៨០០ ដុល្លារ​អាមេរិក បង្កើតដោយលោក Burt Baskin និងPeter Buck លក់ជាង៩៩ ប្រទេស​ផ្សេងគ្នា ។

១២. ហាង Subway

ហាង Subway Fastfood

ហាង Fastfood មួយនេះបានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៧៤ ក្នុងតម្លៃចន្លោះ ពី១៤៧ ០៥០-៣២០ ៧០០​​​ ដុល្លារ​អាមេរិក បង្កើតដោយលោក Fred DeLuca និងPeter Buck លក់ជាង៩៩ប្រទេស​ផ្សេងគ្នា ។

១៣. ហាង McDonald’s

ហាង McDonald

ហាង Fastfood ដ៏ល្បីនេះបានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៥៥ដូចគ្នា ក្នុងតម្លៃចន្លោះ ពី១ ០០៨ ០០០-២ ២១៤ ​០៨០ដុល្លារ​អាមេរិក បង្កើតជាហ្រេ្វនឆាយដោយលោក Ray Kroc លក់ជាង១៣៣​ប្រទេស​ផ្សេងគ្នា ។

១៤. ហាង Dunkin’ Donuts

ហាង Dunkin’ Donuts

ហាងដូណាត់មួយនេះ បានចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៥៥ ក្នុងតម្លៃចន្លោះ ពី២២៨ ៦២០-១ ៦៩១ ២០០ដុល្លារ​អាមេរិក បង្កើតដោយលោក Bill Rosenberg លក់បានជាង៣២ប្រទេសផ្សេងគ្នា ។

១៥. ហាង KFC

ហាង KFC Fastfood

ហាង Fastfood ចាប់ផ្តើមលក់ហ្វ្រេនឆាយដំបូងនៅឆ្នាំ១៩៥២ ក្នុងតម្លៃចន្លោះ ពី១ ៤៦៥​ ៥៥០-២ ៥៨៦ ៥៥០ដុល្លារ​អាមេរិក បង្កើតដោយលោក Harland Sanders លក់ជាង១២៥ប្រទេសផ្សេងគ្នា យីហោនេះបច្ចុប្បន្នមាននៅកម្ពុជាហើយ ៕

Leave A Reply

Your email address will not be published.