សមាគមចំនួនពីរ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី EBA និង វីរ៉ុសកូរ៉ូណា

78

នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សមាគមចំនួនពីរគឺ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និង សមាគមស្បែកជើងកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដាច់ដោយឡែកពីគ្នាស្តីពីផលប៉ះពាល់នៃចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រនៅកម្ពុជាមួយចំនួនដែលបញ្ជាទិញវត្ថុធាតុដើមពីប្រទេសចិន ខណៈវីរ៉ុសកូរ៉ូណាកំពុងវាយលុកខ្លាំង ដែលធ្វើឲ្យរោងចក្រផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួនបានបិទដំណើរការបណ្តោះអាសន្ន និងតាមការណែរនាំរបស់រដ្ឋាភិបាលចិន ឲ្យបន្តឈប់សម្រាកដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូរ៉ូណានេះ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមទាំងពីរនេះផងដែរ ក៏បានបញ្ជាក់ផងដែរថា ការផ្អាកបណ្តោះអាសន្នរបស់បណ្តារោងចក្រមួយចំនួននៅកម្ពុជានេះ មិនមានជាប់ពាក់ព័ន្ធទៅនិងបញ្ហា EBA នោះទេ ។

សូមអានខ្លឹមសារពិស្តា នូវសេចក្តីប្រកាសព័ត៌មានរបស់សមាគមចំនួនពីរខាងក្រោមនេះ៖

សេចក្តីប្រកាសព័ត៌មានរបស់ សមាគមស្បែកជើងកម្ពុជា
សេចក្តីប្រកាសព័ត៌មានរបស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា

Leave A Reply

Your email address will not be published.