Thailand Coffee, Tea and Drinks

85

ជាការឆ្លើយតបទៅនិងគោលបំណងរបស់ #សមាគមម្ចាស់សិទ្ធអាជីវកម្មនៅកម្ពុជា ក្នុងការជម្រុញគំនិតឆ្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗនៅក្នុងអាជីវកម្ម នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ សមាជិកសមាគម និងម្ចាស់អាជីវកម្មជាច្រើនរូប បានធ្វើដំណើរទៅទស្សនកិច្ច សិក្សាស្វែងយល់ និងចាប់ដៃគូពាណិជ្ជកម្ម នៅក្នុងកម្មវិធីពិព័ណ៌អន្តរជាតិស្តីពី ការហ្វេ តែ និងភេសជ្ជៈ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ នៅសាលពិព័ណ៌អន្តរជាតិនាទីក្រុង #បាងកក ប្រទេសថៃ ។

នៅក្នុងកម្មវិធីដែលប្រព្រឹត្តឡើងរៀងរាល់មួយឆ្នាំម្តងនេះ សមាជិក និងម្ចាស់អាជីវកម្មទាំងអស់ បានទទួលនូវបទពិសោធន៍ និងបានស្វែងយល់ជាច្រើនពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗដែលបណ្តាអាជីវកម្មនានាខិតខំអភិវឌ្ឍន៍ និងយកមកដាក់តាំងបង្ហាញ ជាពិសេស ទទួលបាននូចចំណេះដឹងពីកម្មវិធីសិក្ខាសាលាស្តីពីអាជីវកម្មកាហ្វេ តែ និងភេសជ្ជៈ ដែលរៀបចំឡើងដោយគណៈកម្មាធិការរៀបចំពិព័ណ៌ដ៏មានសារៈសំខាន់នេះ ។

នាឱកាសចុងក្រោយនៅក្នុងកម្មវិធី សមាជិកម្ចាក់ក៏បានសម្រេចចុះអនុស្សារណៈនៃការយោគយល់រវាងបណ្តាក្រុមហ៊ុនតែ និងកាហ្វេមួយចំនួនមកពីប្រទេសឥណ្ឌូណេស៊ី ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្ម ជាពិសេសភាគីឥណ្ឌូណេស៊ី និងផ្តល់នូវជំនួយបច្ចេទេស និងបច្ចេកវិទ្យាក្នុងការដាំតែនៅក្នុងតំបន់ នៃប្រទេសកម្ពុជា ។

In conjunction to response to one of the objectives of Association in promoting of innovative idea, technology and productivity for our members, on 28 February 2020, members of our Association and other entrepreneurs from Cambodia has paid a visit to an international exhibitions and business matching on Coffee, Tea and Drink held from 28 February 2020 to 01 March 2020 at Bangkok International Exhibition and Convention (#BITEC) in Bangkok, Thailand.

In this yearly event, all delegates has learned from experienced companies, explored more new innovative technology, idea and productivity in food & beverage sector, especially, knowledge from the conferences arranged by the committee of event.

In the last visits, one of delegate has sign a collaboration MOU with three companies from Indonesia specialize on tea business, to enhance cooperation and open for Indonesia parties to provide technical for developing tea in potential area in Cambodia.

Leave A Reply

Your email address will not be published.