CPA Cafe នឹងបើកដំណើរការនៅពេលឆាប់ៗនេះជាមួយនឹងសេវាប្រឹក្សា យោបល់អចលនទ្រព្យ

392

ហាងកាហ្វេ CPA Cafe នឹងបើកដំណើរការនៅពេលឆាប់ៗនេះ ជាមួយនឹងរសជាតិកាហ្វេធម្មជាតិ និងការផ្តល់សេវាកម្មរួសរាយរាក់ទាក់ ពិសេសហាងកាហ្វេនេះនឹងមានសេវាកម្មប្រឹក្សាយោបល់ ទាក់ទងការចាប់ផ្តើមអាជីវកម្ម និងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ។

ហាងកាហ្វេនេះ បាននិងកំពុងរៀបចំយ៉ាងសកម្ម ដែលមានទីតាំងស្ថិតននៅតាមបណ្តោយផ្លូវលេខ២៧១ (ចំងាយប្រមាណ២០០ម៉ែត្រ ពីច្រកចូលក្លោងទ្វារចូលវត្តសន្សំកុសល) ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាមួយនឹងការផ្តល់រសជាតិកាហ្វេជាប់ចិត្ត គ្មានជាតិគីមី និងបរិយាកាសដ៏មនោរម្យ CPA Cafe នឹងមានរៀបចំបន្ទប់ VIP សំរាប់អ្នកទទួលទានកាហ្វេ អាចជួបប្រជុំជាមួយអតិថិជន ឬកិច្ចប្រជុំពិភាក្សាការងារផ្សេងៗផងដែរ ។

អ្វីកាន់តែពិសេស ហាងកាហ្វេនេះក៏មានអ្នកជំនាញអចលនទ្រព្យ និងម្ចាស់អាជីវកម្មលំដាប់ជាតិ អន្តរជាតិអាចផ្តល់សេវាកម្មប្រឹក្សា យោបល់ពីការចាប់ផ្តើមអាជីវកម្មពីការស្វែងរកសេវាប្រឹក្សាយោបល់ទាក់ទងអាជីវកម្ម ភាពជាភ្នាក់ងារអចលនទ្រព្យ ពិសេសការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យដល់អតិថិជនផងដែរ ។

ភ្លក់រសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាប់ចិត្ត ជាមួយសេវាកម្មដ៏ប្រសើរ លោក អ្នកក៏មានឳកាសចាប់ផ្តើមសិក្សារៀនសូត្រ ដើម្បីចាប់ផ្តើមអាជីវកម្មនានាផងដែរ ៕

Credit: PropertyArea

Leave A Reply

Your email address will not be published.