រូប​មន្ត​​ធ្វើ​​ចេក​អាំង​ទឹក​ខ្ទិះ​​សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

717

ស្របពេលដែលអាជីវកម្មប្រភេទអាហារ និងភេសជ្ជៈកំពុងរីកដុះដាលដូចផ្សិតនៅក្នុងប្រទេសកម្ពុជា មានប្រភេទអាជីវកម្មជាច្រើនកំពុងរិះរកគំនិតថ្មីៗ ដើម្បីឆ្នៃចេញជាអាហារដែលមានរសជាតិប្លែក ឆ្ងាញ់ តម្លៃសមរម្យ ដើម្បីទាក់ទាញអតិថិជន ។

ថ្ងៃនេះ CamBFA សូមលើកយកវិធីសាស្ត្រក្នុងការធ្វើអាហារមួយបែប ដែលអាចនិយាយបានថា ជាអាហារបែបខ្មែរ ថ្មី មានឪជារស និងអាចមានលទ្ធភាពក្នុងការពង្រិកខ្លួនទៅជា ហ្វ្រេនឆាយ ឬអាចដាក់បញ្ចូលទៅក្នុង Menu មុខម្ហូបរបស់យើងបាន នោះគឺ “ចេក​អាំង​ទឹក​ខ្ទិះ” ។

សម្រាប់រូបមន្តរបស់អាហារ ចេក​អាំង​ទឹក​ខ្ទិះ មានដូចតទៅ៖

គ្រឿងផ្សំ៖ – ចេក​ណាំវ៉ា ១ស្និត – ទឹក​ខ្ទិះ ១ចាន​គោម – ស្ករត្នោត ៣ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ – ស្លឹក​តើយ ២សន្លឹក។ វិធីធ្វើ៖

១ / ជំហាន​ទី​១៖ អាំង​ចេក យក​ចេក​ណាំវ៉ា​ដែល​ទុំ​ស្រគាល មក​បក​សម្បក​ ហាន់​ជា​កង់​ៗ​ រួច​យក​មក​ដោត​ឈើ​ចង្កាក់ ។ នៅ​ពេល​ដោត​ចេក​រួចរាល់​អស់​ហើយ ត្រូវ​យក​ទៅ​អាំង​រហូត​ដល់​ចេក​ឡើង​ពណ៌​ត្នោត​ក្រៀម​បន្តិច​ៗ ។ នៅ​ពេល​ចេក​ឆ្អិន សឹម​យក​មក​កៀប​ឲ្យ​សំប៉ែត ។
២ / ជំហាន​ទី​២៖ ធ្វើ​ទឹក​ខ្ទិះ ដាក់​ឆ្នាំង​លើ​ភ្លើង ដាក់​ខ្ទិះ ស្ករ​ត្នោត អំបិល​ និង​ស្លឹក​តើយ​ចូល កូរ​រហូត​ខ្ទិះ​ឡើង​ខាប់​បន្តិច សឹម​បិទ​ភ្លើង​ ដាក់​ចុះ​​ទុក​​ឲ្យ​ត្រជាក់​បន្តិច ។ នៅ​ពេល​រៀប​ចំ​ញ៉ាំ អាចរូត​យក​ឈើ​ចង្កាក់​ចេញ ហើយ​ស្រោច​ទឹក​ខ្ទិះ ឬ​ជ្រលក់​ញ៉ាំ​ក៏​បាន​ ៕

Leave A Reply

Your email address will not be published.